khmer eng
  • ឯកឧត្តម លី ឡេង នាយកខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា តំណាងឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យ និងទេយ្យទាន មកប្រគេនព្រះសង្ឃដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម លី ឡេង នាយកខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា តំណាងឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងក្រុមការងារ បានអញ្ជើញនាំយកបច្ច័យ និងទេយ្យទាន មកប្រគេនព្រះសង្ឃដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ នៅវត្ត សមុទ្ររង្ស៉ីកែប ក្រុងកែប ខេត្តកែប។
    ទេយ្យទានដែលឯកឧត្តម នាំយកមកប្រគេនព្រះសង្ឃនៅពេលនេះរួមមាន ទឹកសុទ្ធ ១កេស ទឹកផ្លែឈេី ២កេស ទឹកក្រូច ២កេស មី ២កេស តែ ២កញ្ចប់ ស្កសរ ២កញ្ចប់ និងបច្ច័យមួយចំនួន ។
    ក្នុងឱកាសនោះដែរ ឯកឧត្តម បានអញ្ជេីញចុះពិនិត្យ និងនាំយកបច្ច័យមួយចំនួនរបស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ប្រគេនដល់ព្រះសង្ឃដេីម្បីចូលរួមចំណែកក្នុងការកសាងសាលាឆន្ទដែលកំពុងធ្វេីការសាងសង់មិនទាន់រួច៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ